(ក្រុងរ៉ូម)៖ កីឡាករ Daniele de Rossi សមាជិកជួយឲ្យក្រុមជម្រើសជាតិអាសូរីអុីតាលីឈ្នះជើងឯក FIFA World Cup 2006, Daniele de Rossi ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៦ឆ្នាំ។

អតីតកីឡាករដែលជានិម្មិតរូបរបស់ក្លឹបរមាស Roma បានលេងឲ្យក្លឹបចុងក្រោយ Boca Juniors ក្នុងលីគកំពូលអាហ្សង់ទីនក្នុងរដូវកាលនេះ មុនសម្រេចបញ្ចប់រយៈពេល ១៨ឆ្នាំ រត់នៅលើទីលានទាំងក្នុងក្លឹបអាជីព និងក្រុមជម្រើសជាតិអុីតាលី។

បន្ទាប់ពីចូលនិវត្តន៍កីឡាករអាជីព De Rossi នឹងត្រឡប់មកការងារជាមួយអតីតក្លឹបចាស់ Roma របស់គេវិញ ជាទីដែលរូបគេបានលេងចំនួន ៦១៦ប្រកួត ដោយស៊ុតបាន ៦៣គ្រាប់ ដែលស្ថិតនៅទីក្រុង Rome នៃប្រទេសកំណើតរបស់ខ្លួន។

ខ្សែបម្រើប្រយុទ្ធ De Rossi ជាកីឡាករទី៤ ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិអុីតាលីច្រើនជាងគេ មានដល់ទៅ ១១៧ប្រកួត ក្រៅពីមិត្តរួមជាតិ Francesco Totti ឈរនៅលេខ១ តែជាកីឡាករទី១ ដែលចូលលេងឲ្យ Roma បានច្រើនជាងគេកីឡាករណាៗទាំងអស់ក្នុងតំបន់បម្រើប្រយុទ្ធ៕