(ភ្នំពេញ)៖ នៅថ្ងៃទី៧ មករា ឆ្នាំ២០២០ ក្រុុមបាល់ទាត់វ័យចាស់របស់មហាហង្សដែលចម្រុះដោយតារាវ័យជាង៣០ឡើងនោះ បានទទួលចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ ដើម្បីអបអរទិវាជ័យជំនះ៧ មករា។ ការប្រកួតនេះត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយក្រុមមួយនេះ ទទួលបានមេដាយសំរឹទ្ធ ស្របពេលដែលលោកអ៊ិន សុភិន ជាមេក្រុមបានដឹកនាំសិល្បកររមកចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងម៉ាកាវ ប្រទេសចិន។

លោក អ៊ិន សុភិន បានសម្ដែងការអបអរពីទីក្រុងម៉ាកាវ បន្ទាប់ពីក្រុមតារាវ័យចាស់របស់លោកទទួលបានចំណាត់ថ្នាក់លេខ៣ពីការប្រកួតមួយនេះ។ លោកថាតារាវ័យចាស់របស់ក្រុមមហាហង្ស គឺជាក្រុមបាល់ទាត់មួយថ្មី ដែលលោកបានប្រមូលតារាៗ និង ក្រុមការងារ ដើម្បីបង្កើតជាក្រុមអោយចូលរួមប្រកួតដណ្ដើមពាននេះ។

បើទោះជាក្រុមរបស់លោករបូតឱកាសប្រកួតដណ្ដើមពាន ប៉ុន្តែក៏ជាមោទនភាពផងដែរ ដែរក្រុមវ័យចាស់របស់មហាហង្ស បានយកឈ្នះលើក្រុម 7Clean ហើយទទួលបានចំណាត់ថ្នាក់លេខ៣នោះ។ លោក សុះ ម៉ាច ដែលជាតារាក្នុងក្រុមក៏រកបានមួយគ្រាប់ផងដែរ ក្នុងចំណោមលទ្ធផល 7-3 ដែលទទួលជ័យជម្នះនោះ៕