(ប៉េរ៉ូ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃកន្លងទៅ នៅទីក្រុងការ៉ាវី បានឆក់យកជីវិតមនុស្សអស់ ១៦នាក់ ដែលក្នុងនោះមានជនជាតិអាល្លឺម៉ង់ ២នាក់ រួមជាមួយជនរងគ្រោះប្រមាណជា ៤០នាក់ផ្សេងទៀត។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃអង្គារ៍ម្សិលមិញ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ នៅក្នុងតំបន់ទីប្រជុំជនការ៉ាវី ខណៈពេលរថយន្តកំពុងធ្វើការបើកបរឆ្ពោះយ៉ាងលឿន​ពីរដ្ឋធានីលីម៉ាសំដៅទៅកាន់ដងវិថីនៃទីក្រុងអារ៉េគីប៉ា ក្នុងល្បឿន ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងសំទុះល្បឿនរហូតដល់ ១០៦គីឡូម៉ែត្រឯណោះ នៅតាមទីផ្លូវជម្រាលភ្នំ៕