(ភ្នំពេញ)៖ ក្លឹបភ្នំពេញក្រោន បានបង្ហាញនូវសមាជិកថ្មីម្នាក់ទៀតហើយ គឺខ្សែប្រយុទ្ធ Okereke Timothy Chimerie ដែលផ្ទេរមកពីក្លឹបអង្គរថាយហ្គឺរ ដើម្បីបង្គ្រប់កូតាកីឡាករបរទេស ត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០។

Timothy បានក្លាយជាកីឡាករបរទេសទី៥ របស់ភ្នំពេញក្រោន បន្ទាប់ពីអតីតក្រុមជើងឯក ៦សម័យកាលនេះបានបន្ដកិច្ចសន្យា និងនាំចូលកីឡាករបរទេស រួមមានកីឡាករនីហ្សេរីយ៉ា Paul Omogba, កីឡាករកូឡុំប៊ី Andreas Nieto, កីឡាករជប៉ុន Masaaki Ideguchi និងបន្ដកិច្ចសន្យាជាមួយកីឡាករប្រេស៊ីល Paulo Victor កាលពីថ្មីៗ។

គួរដឹងថា ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Timothy បានមកប្រកបអាជីពនៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លឹបស៊ីម៉ាក់ ហើយបានផ្ទេរទៅក្លឹបធំៗមួយចំនួន ដូចជាក្លឹបអាស៊ីអឺរ៉ុប និងក្លឹប UITM នៃលីគលំដាប់ទី២ របស់ម៉ាឡេស៊ី គ្រាដែលចុងក្រោយ Timothy បានលេងឲ្យក្លឹបអង្គរថាយហ្គឺរ ដោយបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយក្រុមមានមូលដ្ឋានៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះទៀតផង៕