(ភ្នំពេញ)៖ ពេលនេះក្រុមគ្រួសាររបស់ពិធីករប្រចាំស្ថានីយទូរទស្សន៍ CTN លោក អុឹង រដ្ឋា ហៅទុយ កំពុងមានទុក្ខជាទម្ងន់ ដោយសារប្អូនស្រីបង្កើតបានទទួលមរណភាព ដោយសារជំងឺដុំសាច់ខួរក្បាល។

បើយោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ប្រធានសមាគមសិល្បករខ្មែរ លោក ហេងឡុង បានឲ្យដឹងថា «ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅទុយ ពិធីករដ៏ល្បីនៅទូរទស្សន៍ ctn បានទទួលមរណភាព អាយុ៣៩ឆ្នាំ ស្លាប់ដោយជំងឺដុំសាច់ក្នុងខួរក្បាល វេលាម៉ោង ៦៖២៥នាទីល្ងាច ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ សពតម្កល់នៅវត្ត ប្រជុំសាគរ។ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជិតសណ្ឋាគារសុខា។ 077 355 355 / 069 333 314»

ជាមួយនឹងដំណឹងក្រៀមក្រំនេះ មិត្តរួមសិល្បៈ និងក្រៅសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងសូមវិញ្ញាណក្ខន្ធប្អូនស្រី នាយទុយ បានកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕