(មិចស៊ិចកូ​)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថភ្លើង និងឡានក្រុងដឹកពលករ ដែលបានឆក់យកជីវិតមនុស្សអស់ ៧នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣៦នាក់។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

រដ្ឋអាជ្ញាបានថ្លែងពីហេតុការណ៍នេះឲ្យដឹងថា ភាគីខាងរថយន្តក្រុងបានព្យាយាមបន្ថែមល្បឿន បើកជ្រួសលើកំណាត់ផ្លូវដែលរថភ្លើងត្រូវនឹងឆ្លងកាត់។ ខណៈពេលនេះ​ជនបង្កហេតុកំពុងត្រូវបានឃាត់ខ្លួនពីសំណាក់អាជ្ញាធរ ដើម្បីធ្វើការត្រួតពិនិត្យនូវរាល់ជាតិអាល់កុល និងគ្រឿងញៀន ដែលជាមូលហេតុបណ្ដាលឲ្យសោនាកម្មនេះកើតឡើង។

អត្តសញ្ញាណរបស់ជនរងគ្រោះក្នុងនោះមាន ក្មេងស្រី ១៦ឆ្នាំមួយរូប ស្រ្តីម្នាក់ និងបុរសវ័យកណ្ដាល ៥ នាក់ទៀតផងដែរ។ ឧទ្ធម្ភាគចក្រមួយគ្រឿង និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅនឹងកន្លែងកើតហេតុ នាពេលនោះភ្លាមៗតែម្ដង៕