(ចិន)៖ ក្មេងប្រុសជនជាតិចិនមួយរូបមានអាយុប្រម៉ាណ ១០ឆ្នាំ រស់នៅឯទីក្រុងក្វាងជឺ នៃខេត្តអានហ៊ួយ ភាគខាងកើតប្រទេសចិន បានធ្វើការបញ្ចេញសមត្ថភាពពិសេសៗជាច្រើនរបស់ខ្លួន ដែលបានដាក់បង្ហាញទៅលើការលេងបុកប៊ីយែរ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTNនាដើមសប្តាហ៍នេះ។

ក្មេងប្រុសនេះមានឈ្មោះថា វ័ងវ៉ូគូ ដែលខ្លួនគេផ្ទាល់តែងសាកល្បង ក្នុងការប្រើប្រាស់ល្បែងកម្សាន្តមួយនេះតាំងពីអាយុ ២ឆ្នាំមកម៉្លេះ ដោយប្អូនពុំទាន់បានការទទួលបណ្ដុះបណ្ដាលពីគ្រូបង្វឹកណាម្នាក់ឡើត រហូតមកទល់ពេលបច្ចុប្បន្ននេះ។

ឪពុករបស់ប្អូនប្រុសក៏បានបន្តថា លោកពិតជាមានទំនុកចិត្តទៅលើសមត្ថភាពរបស់កូនប្រុសយ៉ាងខ្លាំង ដែលនឹងជឿជាក់ថា នាពេលអនាគតប្អូននឹងខ្លាចទៅជាអ្នកជំនាញអាជីពក្នុងការលេងកីឡានេះ៕