(ចិន)៖ សិស្សានុសិស្សនៃអនុវិទ្យាល័យ ឈីហឺ នៃខេត្តសានទុងភាគខាងកើតប្រទេសចិន បានប្រមូលផ្ដុំគ្នាក្នុងការអនុវត្តជាមួយនឹងការលេងល្បែងកម្សាន្តថ្មីមួយបែប ដែលគ្រប់គ្នាអាចបានប្រើប្រាស់រីករាយជាមួយវាបានតាមរយៈទូរស័ព្ទដៃនិងត្រូវបានគេស្គាល់ឈ្មោះថាជា ហ្គេមពស់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រគ្រប់ៗវ័យ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃ ១០ មករា ២០២០ កន្លងទៅ។

ទិដ្ឋភាពវីដេអូជាក់ស្តែងដែលត្រូវបានផ្ដិតពីគ្រូបន្ទុកថ្នាក់ផ្ទាល់ បានបង្ហាញឲ្យឃើញពីបរិយាកាសស្រស់បំព្រងសប្បាយខ្ញៀវខ្ញាររបស់សិស្សានុសិស្ស ក្រោយការទំនេរសម្រាកពីការសិក្សា ដោយរីករាយជាមួយនឹងការលេងល្បែងកម្សាន្តប្រភេទថ្មីនេះ។ ការអនុវត្តល្បែងកម្សាន្តពស់នេះក៏ត្រូវបានការកត់សម្គាល់ឃើញថា ទទួលបានប្រជាប្រិយភាព និងចំណាប់អារម្មណ៌យ៉ាងច្រើនពីសំណាក់សិស្សានុសិស្សនៃសាលានានា៕