(បរទេស)៖ ការប្រកួតប្រជែងពីសំណាក់បណ្ដាលក្រុមហ៊ុនទូទាំងពិភពលោកជាច្រើន ចំពោះការរៀបចំបើកបង្ហាញនូវប្រភេទយន្តហោះតាក់ស៊ីអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ នឹងត្រៀមលេចរូបរាងឡើងជាលើកដំបូងនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃ ១០ មករា ២០២០ កន្លងទៅ។

លក្ខណៈពិសេសដែលបានរចនាឡើងសំខាន់ចំពោះយន្តហោះប្រភេទនេះ គឺវាបង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរ ដោយលោកអ្នកអាចធ្វើការចតបានគ្រប់កាលទេសៈ និងគ្រប់ទីកន្លែងទាំងអស់។ គេក៏បានរំពឹងបន្តថា ការប្រើប្រាស់យាន្តជំនិះប្រភេទនេះ នឹងជាជម្រើសរបស់មនុស្សជាច្រើននាពេលអនាគត ដែលនឹងអាចផ្ដល់នូវអត្ថប្រយោជន៏យ៉ាងច្រើនចំពោះបុគ្គលព្រមទាំងកត្តាបរិស្ថានទីក្រុងផងដែរ៕