(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Jordan Hederson និងកីឡាការិនីខ្សែការពារ Lucy Bronze ត្រូវបានបោះឆ្នោតជាអត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៩ ប្រចាំប្រទេសអង់គ្លេស បន្ទាប់ពីពួកគេបានបំពេញតួនាទីយ៉ាងល្អក្នុងជម្រើសជាតិនាពេលកន្លងមក។

កីឡាករវ័យ ២៩ឆ្នាំដែលជាប្រធានក្រុមមកពីក្លឹបហង្សក្រហម Liverpool មានសំឡេងបោះឆ្នោតគាំទ្រឈ្នះគូប្រជែង Raheem Sterling របស់ក្លឹប Manchester City និងកីឡាករខ្សែប្រយុទ្ធមកពីក្លឹប Tottenham Hotspur, Harry Kane សម្រាប់ផ្នែកបុរស។

Henderson បានចូលលេងលើកទី៥០ ក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសកាលពីខែមីនា ឆ្នាំ២០១៩ ក្នុងជំនួបដែលអង់គ្លេសបំបាក់ម៉ុងតេនីក្រូ ៥-១ ក្នុងវគ្គជម្រុះ UEFA Euro 2020 និងជួយក្រុមតោកំណាចទទួលបានចំណាត់ថ្នាក់លេខ៣ នៅព្រឹត្តិការណ៍ UEFA Nations League។

ចំណែកឯក Lucy Bronze ជាកីឡាការិនីសំខាន់របស់ក្លឹបបារាំង Lyon ឈ្នះពានកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៩ វ៉ាគូប្រជែង Ellen White និង Beth Mead ដែលសុទ្ធសឹងតែជួយក្លឹបឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប Champions League រដូវកាលមុនដូចគ្នា៕