(ចិន)៖ «Pet Paradise» ដែលជាទីតាំងសម្បូរដោយសត្វចិញ្ចឹមគ្រប់ប្រភេទ បានលេចរូបរាងឡើងស្ថិតនៅតំបន់មួយចំនួនក្នុងទីក្រុងសៀងហៃ។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កន្លងទៅ។

ទីកន្លែងកម្សាន្តដ៏ថ្មីប្លែកអស្ចារ្យនេះបានធ្វើការទាក់ទាញចំនួនភ្ញៀវទេសចរណ៍ជាច្រើន ដែលមានបំណងរីករាយកម្សាន្តទស្សនាជាមួយនឹងពពួកសត្វចិញ្ចឹមជាច្រើន ដែលក្នុងនោះមានប្រភេទសត្វចតុបាទនិងសត្វបក្សីតូចៗប្រមាណជា ៨០ក្បាល។

ចំពោះការចូលរួមទស្សនានឹងប្រព្រឹត្តទៅរយៈពេល ២ម៉ោង ដែលលោកអ្នកនឹងទទួលបានពិសោធន៍ការយល់ដឹងបន្ថែមអំពីសព្វសត្វទាំងនោះ ព្រមទាំងសកម្មភាពចូលរួមជាច្រើនទៀត ដែលនឹងនាំមកជូនលោកអ្នកដោយក្រុមការងារនៅទីនោះផ្ទាល់៕