(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ បច្ចុប្បន្ននេះផលិតផលរបស់សិប្បកម្ម រ៉ារី ដែលមានដូចជា ទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ក្រៅពីមានការលក់នៅគ្រប់សាខាតេលាក្នុងរាជធានីភ្នំពេញហើយនៅ ក៏មាននៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ។ ដោយមានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់ ពេលនេះនាយិកាសិប្បកម្ម រ៉ារី បានសូមអភ័យទោសផងដែរចំពោះការយឺតយ៉ាវក្នុងការផ្គត់ផ្គង់។

លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ នាយិកាសិប្បកម្ម រ៉ារី បានសរសេរថា «ក្នុងនាមនាងខ្ញុំ ជានាយិកាសិប្បកម្មរ៉ារី និងក្រុមហ៊ុន KCR សូមអភ័យទោសដល់មិត្តភក្តិ ពុកម៉ែ និងបងប្អូនខ្មែរយើង ទាំងអស់ដែលគាំទ្រផលិតផលសិប្បកម្មរ៉ារី ដោយពួកយើងខ្ញុំមានការយឺតយ៉ាវក្នុងការផ្គត់ផ្គង់ឲ្យគ្រប់តាមតម្រូវការរបស់បងប្អូន ព្រោះថារោងចក្រថ្មីរបស់យើងខ្ញុំ មិនទាន់សាងសង់រួចរាល់ជាស្ថាពរ មិនយូរមិនឆាប់អ្វីៗនឹងរួចរាល់ ហើយនឹងមានលិទ្ធភាពផ្គត់ផ្គង់ផលិតផលយើងខ្ញុំឲ្យបានគ្រប់ចំនួនតាមតម្រូវការហើយ... សូមអគុណសម្រាប់ការគាំទ្រផលិតផលខ្មែរ របស់សិប្បកម្មរ៉ារី។ អំពើល្អមិនសាបសូន្យ»

ចូលរួមគាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលរបស់សិប្បកម្ម រ៉ារី គឺគាំទ្រផលិតផលខ្មែរ។ ទំនាក់ទំនងជាវ តាមរយៈលេខទូរស័ព្ទ ០៧៨៥២២២២៨, ០៨៨២៩៩២៩៩២៕