(ម៉ាឌ្រីដ)៖ តើក្រុមអ្នកមានបុណ្យ FC Barcelona អាចរក្សាភាពឈ្នះលើការប្រកួត ដើម្បីឈរលើចំណាត់ថ្នាក់លេខ១ លេីកំពូលតារាង La Liga ដែរឬទេ គ្រាដែលខ្លួនកំពុងមានពិន្ទុស្មេីក្រុម Real Madrid ដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន ៤៣ពិន្ទុដូចគ្នា។

ចូលមកដល់សប្ដាហ៍ទី២១ នៃការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលរបស់ប្រទេសអេស្ប៉ាញ La Liga ក្នុងសប្តាហ៍ នេះ នឹងកក្រើកសង្វៀនវាលស្មៅសារជាថ្មីក្នុងពិភពបាល់ទាត់ ដោយមានការជួបគ្នារវៀងក្រុមជើងខ្លាំងប៉ះគ្នា គឺ ក្រុម Valencia ត្រូវមានភារៈស្វាគមន៍ភ្ញៀវក្រុមជើងខ្លាំង គឺក្រុមអ្នកមានបុណ្យ FC Barcelona ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ ម៉ោង ១០៖០០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ចំណែកឯមួយគូទៀតនោះ នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ គឺជាការជំនួបរវាងក្រុម Getafe ជាម្ចាស់ផ្ទះ នឹងត្រូវស្វាគមន៍ភ្ញៀវ ក្រុម Real Betis នៅវេលាម៉ោង ១០៖០០នាទី យប់ (ម៉ោងនៅកម្ពុជា)។

លទ្ធផលសប្តាហ៍មុនរបស់ក្រុមទាំង៤៖
-Mallorca ៤-១ Valencia
-Fc Barcelona ១-០ Granada
-Real Betis ៣-០ Real Sociedad។

ដូច្នេះ ថាតើក្រុមណាមួយអាចដណ្តើមមបាន៣ពិន្ទុបន្ថែម សម្រាប់ខ្លូនឈរចំណាត់នោះ? សប្តាហ៍ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅលេីស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC)។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕