(ចិន)៖ ឈីនលីងដែលជាតំបន់ព្រៃភ្នំធម្មជាតិ នៃទីជម្រករបស់សត្វបក្សាបក្សីម្រឹគីម្រឹគាជាច្រើនប្រភេទនោះ មិនតែប៉ុណ្ណោះ វាក៏ជាទីតាំងតំបន់ដែលបានផ្ដល់កំណើត ដល់ពូជកូនសត្វស្វាពណ៌មាសមួយប្រភេទផងដែរ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

យោងតាមសេចក្ដីរាយការណ៍បានឲ្យជ្រាបថា មេបានៃកូនសត្វស្វាទាំងនោះ មានកម្រិតលទ្ធភាពបង្ករកំណើតតិចបំផុត ដោយជារៀងរាល់ឆ្នាំពួកគេអាចធ្វើការផ្ដល់កំណើតដល់កូនសត្វស្វាឯទៀត មានចំនួនត្រឹមតែ ១នាក់តែប៉ុណ្ណោះ។ ស្ថិតក្រោមវត្តមានដ៏កម្រនេះ កូនសត្វស្វានីមួយៗបានទទួលនូវការថ្នាក់ថ្នម មើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមាជិកនៃក្រុមគ្រួសាររបស់វា៕