(វូហាន)៖ អភិបាលកិច្ចនៃតំបន់បានប្រកាសឲ្យជ្រាបថា ការរៀបចំរថយន្តក្រុងចំនួន ៣០០ គ្រឿង និងតាក់ស៊ីចំនួន ៦០០០ គ្រឿង នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ទៅដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យរឺកន្លែងធ្វើការនានា នាអំឡុងខណៈការផ្អាកនិងផ្លាស់ប្ដូរ ពុំឲ្យមានវត្តមានយាន្តជំនិះសាធារណៈរឺឯកជននៅលើដងវិថីនោះទេ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

យាន្តជំនិះយ៉ាងហោចណាស់ចំនួន ៤គ្រឿង ត្រូវបានបញ្ចូនដាក់ឲ្យប្រើប្រាស់សម្រាប់សហគមន៍នីមួយៗ ដែលក្នុងនោះសរុបទាំងអស់មានចំនួន ១១៥៩ កន្លែង នៅតាមតំបន់ទីតាំងទីប្រជុំជននៃទីក្រុងវូហាន។

គណៈកម្មធិការនៃសហគមន៍មូលដ្ឋានបានរៀបចំយាន្តជំនិះទាំងនេះឡើង ដើម្បីជាភាពងាយស្រួលសម្រាប់ការដឹកបញ្ចូនស្បៀងអាហារ និងដើម្បីរក្សាធានាសុវត្ថិភាពអនាម័យការធ្វើដំណើររបស់ប្រជាជនទាំងអស់ ជៀសវាងពីការឆ្លងរាតត្បាតនូវជម្ងឺកូរ៉ូណាដ៏កាចសាហាវនេះ៕