(វូហាន)៖ អគារខ្ពស់ៗនិងស្ពានទន្លេវូហានត្រូវបានប្រទះឃើញរំលេចបំភ្លឺភ្លើងព័ណ៌ឡើងយ៉ាងព្រោងព្រាត កាលពីរាត្រីថ្ងៃអង្គារ៍ ម៉ោង ៧ ល្ងាចកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃ ២៩ ខែ មករា ឆ្នាំ ២០២០។

រូបភាពដែលបានផ្ដិតពីទិដ្ឋភាពនៃទីក្រុងវូហានដោយផ្ទាល់ បានបង្ហាញឲ្យឃើញនូវអក្សរក្រហម ៤តួ រំលេចនៅលើទីតាំងនៃអគារនោះ ដោយសរសេរថា «武汉加油» ដែលស្ថិតក្រោមអត្ថន័យបកស្រាយថា «វូហាន, ខិតខំតស៊ូឡើង»៕