(វូហាន)៖ ទីតាំងបណ្ដុំមន្ទីរពេទ្យឯកទេសបន្ថែមទៀត បាននឹងកំពុងដំណើរការសាងសង់បន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថិតក្រោមស្ថានការណ៍រីករាលដាលនៃមេរោគវីរុសកូរ៉ូណានេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

មន្ទីរពេទ្យនៃទីក្រុង អុីចូវ ដែលស្ថិតនៅប៉ែកខាងលិចនៃខេត្ត ហ៊ូប៉ី នឹងដំណើរការសាងសង់ពង្រីកនូវទីកន្លែងស្នាក់អាស្រ័យរបស់អ្នកជម្ងឺចំនួន ៨០បន្ថែមទៀត ក្នុងអំឡុងរយៈពេល ១០ថ្ងៃនេះ៕