(ចិន)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ វូហាន (Wuhan) គឺជាទីក្រុងធំបំផុតនៃខេត្តហ៊ូប៉ី (Hubei) ដែលមានប្រជាជនសរុបចំនួន៥០លាននាក់ (ស្ថិតិឆ្នាំ២០១៨) និងជាចំណុចចាប់ផ្ដើមនៃការផ្ទុះឡើង នូវវីរុសកូរ៉ូណាថ្មីមួយកាលពីខែធ្នូ ឆ្នាំ២០១៩។ ដោយឡែក ងាកមកសិល្បៈចិនឯណោះវិញ តើតារារូបណាខ្លះមានដើមកំណើតក្នុងទីក្រុងមួយនេះ?

ខាងក្រោមនេះជាតារាប្រុសស្រីចំនួន ១០រូប ដែលមានដើមកំណើតក្នុងទីក្រុងវូហាន ប្រទេសចិន៖

១៖ Liu Yifei តារាស្រីរូបនេះ កើតនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៨៧ ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

២៖ Zhou Mi តារាប្រុសរូបនេះ កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៨៦ ក្នុងទីក្រុងវូហាន ប្រទេសចិន។

៣៖ Xu Fan តារាស្រីជើងចាស់រូបនេះ កើតនៅថ្ងៃ១៦ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងវូហាន ប្រទេសចិន។

៤៖ Janice Wu តារាស្រីទឹកមុខញញឹមស្រស់មានមន្តស្នេហ៍រូបនេះ កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៩២ នៅខេត្តហ៊ូប៉ី ប្រទេសចិន។

៥៖ តារាប្រុស Mingyang Jiang កើតនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ១៩៨១ ក្នុងទីក្រុងវូហាន ប្រទេសចិន។

៦៖ តារាស្រី Xiyue Cao កើតនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ១៩៩៤​ ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន។

៧៖ តារាស្រីទឹកមុខមានមន្តស្នេហ៍ Vina Zhang កើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៩០ ក្នុងទីក្រុងវូហាន ប្រទេសចិន។

៨៖ តារាស្រី Yang Zi-Tong កើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ១៩៨៦ ក្នុងទីក្រុងវូហាន ប្រទេសចិន។

៩៖ តារាស្រី Sunny Xie កើតនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩៩០ ក្នុងទីក្នុងវូហាន ប្រទេសចិន។

១០៖ តារាប្រុស Wang Kai កើតនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ១៩៨២ ក្នុងខេត្តវូហាន ប្រទេសចិន។

ក្រៅពីនេះនៅមានតារាប្រុសស្រីជាច្រើនទៀតផងដែរ ដែលមានដើមកំណើតក្នុងទីក្រុងដ៏ចំណាស់របស់ចិនមួយនេះ។ ទីក្រុង វូហាន មានអាយុកាលជាង ៣,៥០០ឆ្នាំមកហើយ និងជាប់លេខ ៧ ក្នុងនាមជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ចិន។ ឈ្មោះថា Wuhan បានមកពីការរួមផ្សំគ្នានៃទីក្រុងចំនួនបីគឺ វូឆេង (Wuchang), ហានកូវ (Hankou) និង ហានយ៉ាង (Hanyang) ដែលជាទីក្រុងទាំងបីរួមគ្នាក្លាយជា Wuhan៕

ប្រភព៖ Wikipedia