(ចិន)៖ ទីក្រុង Wuhan បានជួបនឹងស្ថានភាពដែលមិនធ្លាប់មាន ដោយសារការរីករាលដាលនៃកូរ៉ូណាវីរុសប្រភេទថ្មី។ ទោះយ៉ាងណាក៏ដោយ អ្នកស្រុកនៅទីនោះមានការជឿជាក់យ៉ាងខ្លាំង ថាអ្វីៗគ្រប់យ៉ាងនឹងមានភាពប្រសើរឡើង។ ស្របពេលជាមួយគ្នានេះ ចម្រៀងមួយបទ ត្រូវបានបញ្ចេញឡើង បង្កប់ដោយអត្ថន័យលើកទឹកចិត្តប្រជាជននៅទីនោះ រួមជាមួយនឹងអនុស្សាវរីយ៍ជាច្រើន ដែលធ្លាប់មាននៅទីក្រុងដ៏សប្បាយរីករាយ និងស្រុកកំណើតដ៏អស្ចារ្យមួយនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ពិតណាស់ ក្រោយកូរ៉ូណាវីរុសផ្ទុះឡើង ប្រជាជននៅ Wuhan បានពាក់ម៉ាស់ទៅកន្លែងដែលពួកគេចង់ទៅ និងទៅកន្លែងដែលពួកគេធ្លាប់សាង ភាពសប្បាយរីករាយតាំងពីក្មេងមក។ ងាកមកអត្ថន័យសំខាន់នៃចម្រៀងមួយបទនេះវិញ គឺបានន័យថា «ទោះទីក្រុងរបស់ខ្ញុំឈឺ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់»។

ពាក្យមួយឃ្លារនេះ គឺពិតជាមានន័យយ៉ាងខ្លាំង ជាពិសេសជាសារមួយលើកទឹកចិត្តប្រជាជននៅទីនោះ។ ព្រោះ Wuhan ជាស្រុកកំណើតដ៏កក់ក្តៅបំផុតរបស់ពួកគេ ហើយពួកគេបានសាងអនុស្សាវរីយ៍ជាច្រើននៅទីនោះ។ ជាពិសេសមានកន្លែងកំសាន្តដ៏អស្ចារ្យជាច្រើន រួមជាមួយនឹងរបស់ញ៊ាំឆ្ងាញ់ជាច្រើនផងដែរ។ កាន់តែមានអត្ថន័យទៀតនោះ គឺប្រជាជន Wuhan នៅតែនៅជាមួយ Wuhan ជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។

ចង់ដឹងចម្រៀងមួយបទនេះ ពិរោះ និងមានអត្ថន័យយ៉ាងណាសូមរីករាយសណ្តាប់ដូចខាងក្រោម៖