(វូហាន)៖ មនុស្សយន្តចំនួនពីរគ្រឿងត្រូវបានដាក់បញ្ចូនប្រតិបត្តិការ សម្រាប់ការងារធ្វើបញ្ជូននូវរាល់ឱសថទាំងអស់សម្រាប់អ្នកជម្ងឺ ដែលស្នាក់នៅនៅឯមន្ទីរពេទ្យនៃខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

មនុស្សយន្តទាំងនោះពួកគេអាចធ្វើការបើកនិងបិទទ្វារដោយឯកឯង និងមានលក្ខណៈពិសេសច្រើនទៀត ដោយអាចប្រើប្រាស់ជណ្តើរយន្តបានដោយស្វ័យប្រវត្តិ។ លើសពីនេះទៀតសោត ការអនុវត្តការងារនូវមនុស្សយន្តប្រភេទនេះអាចជំនួសមនុស្សបានដល់ទៅ ៣ដងឯណោះ ដែលវាបង្កបានជាភាពងាយស្រួល និងអាចកាត់បន្ថយអត្រាការប្រថុយគ្រោះថ្នាក់នៃការឆ្លងជម្ងឺនេះបានច្រើនទៀតផង៕