(ភ្នំពេញ)៖ តារាចម្រៀងស្រី ពេជ្រ សូលីកា ត្រូវបានមហាជនសង្កេតឃើញថា បានទទួលរងនូវព្យុះភ្លៀងជីវិតជាច្រើន។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ តារាស្រីរូបនេះ នៅតែញញឹមនិងរឹងមាំជានិច្ច។ យ៉ាងណាមិញ ងាកមករូបសម្រស់វិញ គឺនៅតែស្រស់ស្អាត ទោះបច្ចុប្បន្នកំពុងពពោះក្តី និយាយរួមការតុបតែងខ្លួនរបស់នាង គឺមិនចាញ់កាលពីក្រមុំឡើង គឺនៅតែលេចធ្លោរ។

ពិតណាស់ បន្ទាប់ពីភ្ជាប់ពាក្យជាមួយបុរសសង្ហារមានអាជីពជាអ្នកច្នៃម៉ូតល្បីឈ្មោះរួចមក តារាចម្រៀងពេជ្រ សូលីកា បានសម្រេចចិត្តយកកូនដើម្បីឲ្យចំណងស្នេហ៍កាន់តែរឹងមាំ ដោយមិនខ្លាចការរិះគន់ពីមនុស្សជុំវិញខ្លួន ពីរឿងខុសប្រពៃណីខ្មែរឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈបណ្តាញសង្គម គេឃើញតារាស្រីរូបនេះ ទទួលបានការថ្នាក់ថ្នមយ៉ាងខ្លាំងពីគូដណ្តឹង ខណៈរាល់ពេលចេញទៅក្រៅម្តងៗ នាងតុបតែងខ្លួនបែបខ្យូតៗ លេងខ្លួនយ៉ាងលេចធ្លោរ បែបនារីមានផ្ទៃពោះ។

ថៅកែស្រីម្ចាស់ហាង បាយស្រា ពេជ្រ សូលីកា ទោះស្ថិតក្នុងស្ថានភាពបែបណា ប៉ុន្តែនាងនៅតែមានទស្សនិកជនគាំទ្រ ជាពិសេសក្រោយភ្ជាប់ពាក្យរួច នាងនិងគូដណ្តឹង បានចាប់ដៃគ្នាបើកហាងលក់បាយនិងស្រាមួយកន្លែង ដែលកំពុងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។ ជាពិសេសនាងត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់នូវភាពរាំងមាំរបស់នាង ក្នុងការតតាំងនឹងបទពិសោធន៍ជីវិត៕