(ឥណ្ឌា)៖ កូនដំរីមួយក្បាលត្រូវបានគេប្រទះឃើញជាប់នៅក្នុងអណ្តូងទឹកមួយកន្លែង ដែលមានប្រវែង ២០ហ្វីត នៅភាគខាងកើតប្រទេសឥណ្ឌា។ នេះបើ​យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

រយៈពេលមួយម៉ោងក្រោយមកទើបអ្នកស្រុកបានប្រទះឃើញហេតុការណ៍នេះ ដោយបានប្រើប្រាស់ឧបករណ៍រថយន្តជីកដី ដើម្បីធ្វើការជួយសង្គ្រោះស្រង់យកកូនដំរីនោះឡើងមក។

កូនសត្វដំរីនោះក៏បានឆ្ពោះទៅកាន់តំបន់ព្រៃ ដែលស្ថិតនៅក្បែរនោះវិញ ក្រោយត្រូវបានអ្នកស្រុកទប់ស្កាត់ឲ្យចាកចេញពីទីតាំងនោះ៕