(សៀងហៃ)៖ រដ្ឋាភិបាល សៀងហៃ បានធ្វើការចាត់បញ្ចូនម៉ាសទៅក្នុងទីក្រុងប្រមាណជាង ១០លានសន្លឹក កាលពីសប្តាហ៍មុន ពីបណ្ដាលក្រុមហ៊ុនផលិតកម្មម៉ាសគ្រប់ប្រភេទរហូតដល់ទៅទីក្រុង ១៧ផ្សេងៗគ្នា បើទោះជាក្រុមហ៊ុនទាំងនោះពុំដែលធ្លាប់ធ្វើការបញ្ចូនចេញទៅក្រៅស្រុក។ វាជាយុទ្ធនាការធ្វើឡើងដើម្បីអនុវត្តប្រយុទ្ធប្រឆាំងទប់ស្កាត់ ទៅនឹងការរីករាលដាលនៃវីរុសជម្ងឺកូរ៉ណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

រោងចក្រនិងក្រុមសហគ្រាសផលិតផលនេះ ក៏ត្រូវបានទទួលការស្នើសុំឱ្យធ្វើការបន្តផលិតឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយពុំគិតពីពេលវេលាថ្ងៃឈប់សម្រាកជារឿងសំខាន់ឡើយ។ ចំនួនផលិតកម្មម៉ាសប្រមាណជាង ២៥០,០០០សន្លឹក ត្រូវបានផលិតឡើង ក្រោយការវិលត្រឡប់របស់បុគ្គលិកទាំងអស់វិញ ដោយក្នុងនោះគេបានឱ្យដឹងថា ចំនួននៃការផលិតម៉ាសក្នុងមួយថ្ងៃមានការកើនឡើងពី ៣០,០០០ រហូតដល់ ១០០,០០០សន្លឹកឯណោះ ជាងរយៈពេល ១០ថ្ងៃមកនេះ ដែលអាចផលិតដល់ ៤លានសន្លឹក ទៅតាមតម្រូវការចាំបាច់របស់ប្រជាជនក្នុងស្រុក។ ជាមួយ​គ្នានេះផងដែរ ការលក់ចេញនូវតម្លៃម៉ាស ក្រុមហ៊ុននឹងពុំមានការឡើងថ្លៃអ្វីនោះទេ ដែលពួកគេអាចរកជាវបានតាមរយៈមន្ទីរពេទ្យ និងទីតាំងឱសថស្ថាននានា។

យោងតាមសេចក្ដីរាយការណ៍ខាងលើបានឱ្យដឹងទៀតថា នៅតាមបណ្ដាលទីតាំងអាជីវកម្មម៉ាសនីមួយៗក៏មានការកំណត់កម្រិតបរិមាណ ចំពោះការជាវរបស់អតិថិជន ដើម្បីជៀសវាងការទិញលើសចំនួនកំណត់ ក្នុងគោលបំណងអាចឲ្យអតិថិជនផ្សេងៗធ្វើការជាវប្រើប្រាស់បាន៕