(ភ្នំពេញ)៖ លោក អ៊ុក សុធី ដែលទើបប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងក្លឹបភ្នំពេញក្រោនថ្មីៗនេះ ត្រូវបានក្លឹបមានមូលដ្ឋាននៅទីក្រុងភ្នំពេញមួយនេះ តែងតាំងធ្វើជាមន្រ្តីបច្ចេកទេសក្រុមយុវជនទាំងពេលហ្វឹកហាត់ និងពេលប្រកួតរួមមាន យុវជន U14 U16 និងក្រុម U18។

បន្ថែមលើនេះ គឺការផ្សាភ្ជាប់គ្នារវាងក្រុមយុវជនថ្នាលនៃក្រុមនីមួយៗ ក៏ដូចជាស្វែងរកដំណោះស្រាយនៅពេលដែលក្រុមជួបបញ្ហា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ក្រុមថ្នាលប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ផងថា អតីតខ្សែបម្រើកណ្តាល អ៊ុក សុធី បានទទួលវិញ្ញាបនបត្រកម្រិត B-License ក្រោយបញ្ចប់វគ្គសិក្សានៅសាលាបាល់ទាត់ជាតិបាទី ជាមួយនឹងការប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនក្នុងវិស័យបាល់ទាត់នេះ៕