(សេអ៊ូល)៖ ផលិតកម្មយក្ស YG បានដាក់សំណើរឈ្មោះរបស់ LISA ជានិមិត្តសញ្ញាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ហើយបើសំណើរនេះត្រូវបានអនុញ្ញាតិ នោះឈ្មោះរបស់LISA នឹងក្លាយជាកម្មសិទ្ធិរបស់YG។ នេះបើតាមការចេញផ្សាយដោយ Koreaboo នៅថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ជាការពិតណាស់ YG ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យស្នើសុំចុះឈ្មោះ LISA ជានិមិត្តសញ្ញាពាណិជ្ជកម្មរបស់ក្រុមហ៊ុនខ្លួន ហើយឈ្មោះនោះទៀតសោត វាមិនមែនជាឈ្មោះដែលប្រើក្នុងសិល្បៈទេ តែផ្ទុយទៅវិញជាឈ្មោះស្របច្បាប់របស់នាងតែម្តង គឺ LALISA MANOBAL ( Lalisa Manoban)។ ជាក់ស្តែង សំណើរដែលដាក់នោះ គឺមានទាំងនាមត្រកូល (MANOBAL) និងឈ្មោះស្របច្បាប់របស់នាង។

លើសពីនេះទៅទៀត សំណើរនោះត្រូវបានបង្ហាញថា ពួកគេកំពុងព្យាយាមយកឈ្មោះរបស់ LISA ធ្វើជាយីហោក្នុងគោលបំណងធ្វើជំនួញ ដែលរួមមានការបង្កើត ខោអាវទ្រនាប់ មួក (ក្រម៉ា) និងសម្លៀកបំពាក់ដែលបានត្រៀមរួចជាស្រេច៕