(ភ្នំពេញ)៖ កម្មវិធីកក់ការធ្វើដំណើរដំបូងបង្អស់ ដែលជួយដល់ជីវភាពអ្នកបើកបរ ដោយការមិនកាត់ភាគរយ បានបង្ហាញជាផ្លូវការនូវផ្ទាំង កម្មវិធីថ្មីសម្រាប់ការធ្វើដំណើរល្អជាងគេ គ្រប់ពេលវេលា។ អ្នកដំណើរដែលធ្លាប់ជួបបញ្ហា ទាក់ទងនឹងវិធីកក់ការជិះ ដែលយូរនិងដដែលៗ គឺលែងជាបញ្ហាសម្រាប់អ្នកដំណើរ TADA ទៀតហើយ។​

ជាមួយផ្ទាំងកម្មវិធីនេះ រាល់ការកក់ជិះ គឺចុចត្រឹមតែ ២ដងប៉ុណ្ណោះ។ ការចុចលើកទី១ គឺជ្រើសរើសមធ្យោបាយធ្វើដំណើរដូចជា​ TADA Tuk Tuk, AnyTADA or SUV។ ការចុចលើកទី២ គឺដើម្បីកក់ការជិះរបស់អ្នក និងស្វែងរកអ្នកបើកបរ។ ការកក់ដែលងាយស្រួលបែបនេះ នឹងធ្វើឲ្យមនុស្សគ្រប់ជំនាន់អាចរីករាយ ជាមួយសេវាកម្មរបស់ TADA និងចូលរួមជួយដល់អ្នកបើកបរ។

ជាមួយការរចនា ដែលទ្បូយជាងមុនរបស់កម្មវិធី TADA គោលដៅ៣ចុងក្រោយរបស់អ្នក បានកក់នឹងត្រូវបានរក្សាទុកនៅក្នុង «Recent Destinations»។ ជិះទៅមកកន្លែងដដែលៗជាញឹកញាប់? អ្នកដំណើរគ្រាន់តែចុចលើគោលដៅនៅក្នុង «Recent Destinations» ដែលអ្នកចង់ទៅម្តងទៀត រួចចុចកក់ការជិះ។

អ្នកបើកបរជាច្រើនដែលកំពុងជួបប្រទះ ការលំបាកយ៉ាងខ្លាំង​​​​ ពីការរកចំណូលបានតិច តែត្រូវចំណាយច្រើនរួមទាំងការកាត់ភាគរយបន្ថែម ពីកម្មវិធីធ្វើដំណើរផ្សេងៗ កំពុងពឹងផ្អែកលើកម្មវិធី TADA ដើម្បីរកប្រាក់ចំណូល កាន់តែច្រើនសម្រាប់ជីវភាពគ្រួសារ​ ការរចនាថ្មីនេះសង្ឃឹមថា នឹងទាក់ទាញអ្នកដំណើរកាន់តែច្រើន ដើម្បីចូលរួមជាមួយ TADA បន្តជួយជ្រោមជ្រែង អ្នកបើកបរដែលកំពុងមានការលំបាក និងរងសម្ពាធពីកម្មវិធីកក់ការធ្វើដំណើរផ្សេងៗ។

អ្នកដំណើរអាច​ធ្វើការ Update ឬទាញយកកម្មវិធីTADA សម្រាប់ទទួលបទពិសោធន៍ថ្មីនេះ ហើយប្រើប្រូម៉ូកូដ​ «UPDATEME» ដើម្បីទទួលការបញ្ចុះតម្លៃ ៥០% ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០២០នេះ។ ការធ្វើដំណើរដែលចំណាយតិច តែជួយអ្នកបើកបរបានយ៉ាងច្រើន​ ដោយគ្មានការកាត់កម្រៃជើងសារពីពួកគាត់ធ្វើឲ្យ TADA ជាជម្រើសល្អបំផុត សម្រាប់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពអ្នកបើកបរក្នុងប្រទេសកម្ពុជា៕