(ភ្នំពេញ)៖ តារាចម្រៀងស្រី មានរូបសម្រស់ស្រស់ស្អាត កញ្ញា ណាណៃ ថ្មីៗនេះនាងបានបញ្ចេញនូវ MV បទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «ព្រៃវែងរឿងខ្ញុំ» ខណៈដែលសាច់រឿងនៃចម្រៀងនេះ គឺបង្ហាញពីជីវិតពិត ព្រមទាំងប្រវត្តិកម្សត់របស់នាង ហើយអ្វីដែលរឹតតែពិសេសបំផុតនោះ MV ចម្រៀងមួយនេះ គឺណាណៃ បានបញ្ចេញចំថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ ខណៈដែលបទនេះ គឺបានបង្ហាញពីក្ដីស្រឡាញ់យ៉ាងធំធេងរបស់នាង ទៅកាន់អ្នកម្ដាយផងដែរ។
ជាការពិតណាស់ ចំពោះ MV បទចម្រៀង«ព្រៃវែងរឿងខ្ញុំ» ដែលតារាចម្រៀងក្នុងផលិតកម្ម ZONE កញ្ញា ណាណៃ ទើបនឹងធ្វើការបញ្ចេញក្ដៅៗ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ នេះកំពុងធ្វើឲ្យទស្សនិកជនពេញចិត្ត ក៏ដូចជាដាក់អារម្មណ៍តាម ទៅលើបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» ខណៈដែលអត្ថន័យ និងសាច់រឿងក្នុង MV ទាំងស្រុង គឺរៀបរាប់ពីជីវិតពិត ប្រវត្តិកម្សត់កម្ររបស់ខ្លួន ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ត្រូវរ៉ាប់រងទៅលើជីវភាពគ្រួសារទាំងមូល ដើររកប្រាក់ យកទៅចិញ្ចឹមបីបាច់ ក្នុងគ្រួសារទាំងមូល។ បទនេះផងដែរ ជាបទចម្រៀងដែលបានបង្ហាញពីក្ដីស្រឡាញ់ ដ៏ធំធេងរបស់នាង ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់ ជាពិសេសតែម្ដងក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់នេះ។
គួរជម្រាបថា ទោះបីជាទើបប្រឡូកចូលសិល្បៈ និងមានកេរ្តិ៍ឈ្មោះល្បីគួរសម ក្នុងសិល្បៈក៏ពិតមែន តែតាមរយៈបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» របស់ស្រីស្អាត ណាណៃ ធ្វើឲ្យនាងទទួលបានការកោតសរសើរច្រើន ពីទស្សនិកជន និងដាក់មនោសញ្ចេតនាបានយ៉ាងល្អ ធ្វើឲ្យបទចម្រៀង និងអត្ថន័យ នៃសាច់រឿងទាំងមូល ពីរោះនិងកម្សត់ខ្លាំង។
ចង់ដឹងថា MV បទចម្រៀង «ព្រៃវែងរឿងខ្ញុំ» របស់កញ្ញា ណា ណៃ បង្ហាញពីជីវិតពិតរបស់នាង កម្សត់យ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនានូវវីដេអូ ខាងក្រោម៖