(ភ្នំពេញ)៖ ជាទង្វើរ និងជាគំរូដល់តារាដទៃ ខណៈតារាចម្រៀងប្រុសលោក ខេម និងសប្បុរសជន​មួយក្រុម បាននាំយកគ្រឿងបរិភោគ និងសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សក្រីក្រតាមទីជនបទ ដែលកំពុងខ្វះខាត​ និងសម្រួលដល់ការលំបាកមួយគ្រា។

តាមរយៈវីដេអូមួយ ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកជាបន្តបន្ទាប់បានបង្ហាញថា តារាចម្រៀងប្រុសសំឡេងស្អក ពីរោះរណ្តំចិត្ត លោក ខេម ព្រមទាំងសប្បុរសជនប្រុសស្រីជាច្រើនទៀត បានចុះទៅសាលារៀនមួយកន្លែង ក្នុងខេត្តកំពត ជាមួយនឹងអំណោយជាច្រើនមានដូចជា កាបូប សៀវភៅ ខ្មៅដៃ និងសម្ភារៈជាច្រើនទៀត ទៅចែកជូនសិស្សានុសិស្ស។ លើសពីនេះ គឺមានគ្រឿងបរិភោគជាច្រើន ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងមានជីវភាពខ្វះខាត ក្រលំបាកនៅតំបន់នោះ​។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងប្រុសរូបនេះ បានធ្វើនូវសកម្មភាពជួយសង្គម ផ្ទុយទៅវិញគឺច្រើនលើកច្រើនសារមកហើយ ដែលលោក ខេម បានរួមដំណើរជាមួយសប្បុរសជន​ ចូលរួមធ្វើកិច្ចការងារសង្គមដ៏ប្រពៃមួយនេះ។

គួរជម្រាបថា សកម្មភាពរបស់លោក ខេម ត្រូវបានមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនកោតសរសើរ និងលើកទឹកចិត្តឲ្យតារាដទៃទៀត ដែលមានទ្រព្យសម្បត្តិច្រើន គួរចេះចែករំលែកទៅដល់អ្នកខ្វះខាត៕