(ចិន)៖ ចុងភៅជាច្រើនអ្នកនៅខេត្តចាងស៊ូ បានប្រមូលគ្នាធ្វើការបញ្ជូនបុគ្គលិកភ្នាក់ងារមួយក្រុមទៅកាន់ទីក្រុងវូហាន ដោយជាកិច្ចផ្ដល់ជូននូវមុខម្ហូបបពិសេសៗក្នុងស្រុកជាច្រើន ទៅកាន់ក្រុមកាងារវេជ្ជសាស្រ្ត ដែលកំពុងខដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសជំងឺឆ្លងកូរ៉ូណា។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ប្រភេទអាហារប្រចាំតំបន់ក្នុងស្រុកពីបណ្ដាលទីក្រុងជាច្រើននៃខេត្តចាងស៊ូ ត្រូវបានបញ្ចូនទៅកាន់ទីក្រុងវ៉ូហាន ក្នុងនោះមានដូចជាទីក្រុងជឺចាងបានឧបត្ថមជាទឹកខ្មេះ ទីក្រុងណានជីងបានផ្ដល់ជាសាច់ទា ព្រមជាមួយនឹងនំប៉ាវជាច្រើនបានបញ្ចូនពីទីក្រុងជីងលីងទៅ៕