(បរទេស)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានធ្វើការអំពាវនាវសុំឲ្យមានភាពទំនាក់ទំនងជាមួយនឹងធម្មជាតិ កាន់តែប្រកបដោយសេចក្ដីយកចិត្តទុកដាក់ និងនិរន្តរភាពយូរអង្វែងទៀត។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីថ្ងៃអង្គារ៍ ទី៣ ខែមីនា ឆ្នាំ២០២០។

គាត់បានថ្លែងបន្ថែមនៅក្នុងសារសម្រាប់ទិវាសត្វព្រៃពិភពលោកនេះទៀតថា សន្ទុះនៃករណីផុតពូជរបស់សត្វព្រៃ ជាសាកលលោកកាន់តែពន្លឿនឡើងក្នុងអត្រា «រាប់ពាន់ទៅរាប់រយដង» ដែលវាជាចំនួនមួយខ្ពស់កើតឡើងគួរឲ្យភ្ញាក់ផ្អើល ក្រោយពេលដែលមានវត្តមានរបស់មនុស្សជាតិនៅលើផែនដី៕