(ភ្នំពេញ)៖ ភរិយាដ៏ស្រស់សោភារបស់តារាចម្រៀងប្រុស នី រតនា សម្រាលបានបុត្រីម្នាក់ ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ។ កូនស្រីដំបូងរបស់លោក នី រតនា ត្រូវបានដាក់ឈ្មោះថា នីវណ្ណ មែលឡានី ហៅមែល។

យោងតាមបណ្តាញសង្គមផ្លូវការរបស់លោក នី រតនា បានបង្ហោះភ្ជាប់ជាមួយនឹងសំណេរថា «ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ប៉ា។ កូនស្រី ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល ( MEL )។ កូនស្រីកើតថ្ងៃសុក្រ ទី០៦ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ១០:៤២ នាទីព្រឹក ទម្ងន់ ៣.៣៦ Kg។ អរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby Mel មានសុវត្ថិភាព និងមានសុខភាពល្អ»

ជាមួយនឹងដំណឹងនេះផងដែរ អ្នកគាំទ្រ និងមិត្តរួមអាជីពបានជូនពរជាបន្តបន្ទាប់តាមរយៈសារ Comment ឲ្យភរិយារបស់លោក នី រតនា និងកូនស្រីដែលទើបនឹងសម្រាលទទួលបានសុខភាពល្អផងដែរ៕