(ភ្នំពេញ)៖ ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 - Preliminary Competitions ដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន រវាងក្រុមជម្រេីសជាតិកម្ពុជា ជាមួយក្រុមជម្រេីសជាតិបារ៉ែន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ និងកម្ពុជា ប៉ះអុីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលេីកពេល ដោយសារមូលហេតុមានក្តីបារម្ភពីការរីករាលដាលនៃជំងឺរលាកសួតថ្មី Covid-19។

សហព័ន្ធ AFC តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា FFC នឹងជូនដំណឹងពេលក្រោយ ចំពោះកាលបរិច្ឆេទថ្មីនៃការប្រកួតក្នុងជើងទី២ ជាបន្តទៀត៕