(សៅប៉ូឡូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង Copa America 2020 នឹងត្រូវពន្យារ ដោយហេតុក្នុងការការពារនៃការរីករាលដាលវីរុស COVID-19 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដោយការប្រកួតនឹងចាប់ផ្តើមឡើងជាធម្មតាវិញនៅឆ្នាំ២០២១។

ដំបូងឡើយ Copa America 2020 គ្រោងធ្វើឡើងដូចគ្នានៃការប្រកួតពានតំបន់អឺរ៉ុប Euro 2020 ក៏ត្រូវលើកពេលទៅធ្វើនៅឆ្នាំ២០២១ ក្នុងថ្ងៃខែតែមួយ ខណៈការប្រកួតនេះ មានប្រទេសប្រេស៊ីល ជាក្រុមការពារតំណែងជើងឯកដែលបានលើកពាននៅឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះគូប្រជែងប៉េរូ ៣-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែកក្កដា។

ទន្ទឹមគ្នានោះ ការប្រកួតជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL) ក៏ត្រូវបានពន្យារពេល ដូចតំបន់ឯទៀតដែរ ក្នុងខណៈ Covid-19 ដែលបានផ្ទុះកាលពីចុងខែមករា ឆ្នាំ២០២០ នៅពុំទាន់ធូរស្បើយនៅឡើយ។

ទ្វីបអាមេរិក បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមតំបន់ដែលរីករាលដាលនៃ Covid-19 បន្ទាប់ពីទ្វីបអាស៊ី និងអឺរ៉ុប គ្រាដែលទ្វីបអាហ្រ្វិក ដែលជាតំបន់ក្តៅ មានតែ ៩ប្រទេសប៉ុណ្ណោះដែលមានវីរុសនេះ៕