(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ២៧ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបបាល់ទាត់អេស្ប៉ាញ Valencia ដែលស្ថិតក្នុងលីគកំពូល LaLiga បានបង្ហាញពីការធ្វើតេស្តវិជ្ជមាន COVID-19 កើនឡើងដល់ចំនួន ២៥នាក់​ ក្នុងចំណោមសមាជិកនៃក្លិប ក្នុងនោះមានកីឡាករប្រមាណ ១០នាក់ និងបុគ្គលិក ១៥នាក់។

កាលពីសប្តាហ៍មុនក្លិប Valencia បានធ្វើតេស្តវិជ្ជមានតែ ៥ករណីលើកសមាជិកក្រុមក្នុងនោមានកីឡាករតែ ៣រូប ដែលមានផ្ទុបមេរោគឆ្លង COVID-19 តែនៅពេលនេះបានចេញប្រកាសថា បានកើនឡើងដល់ទៅ ២៥ករណីបន្ថែមទៀត ហើយកីឡាករដែលបានឆ្លងមុនគេ ៣នាក់មាន Eliaquim Mangala, Ezequiel Garay និង Jose Gaya ក្នុងសមាជិកទាំង ២៥នាក់។

សម្រាប់បញ្ហានេះក្លិប Valencia បានបង្កើនការយកចិត្តទុកដាក់ទៅលើសមាជិកក្រុម ដោយបានឲ្យពួកគេនៅដាច់ដោយឡែកពីគ្នា ខណៈការប្រកួតចុងក្រោយរបស់ក្រុម Valencia បានបរាជ័យក្នុងការប្រកួតជាមូយក្រុម Atalanta នៃក្របខណ្ឌ Champions League ជើងទី២ដែលជាជំនួបបិទទ្វាកីឡដ្ឋាន៕