(បរទេស)៖ ជាងកាត់សក់ជនជាតិហូឡង់មួយរូប ដែលនៅតែបើកបម្រើការងារជូនដល់អតិថិជនដដែល នាអំឡុងលេចឡើងជំងឺរាតត្បាតនេះ បានធ្វើការអនុវត្តវិធីសាស្រ្តថ្មីមួយ ដើម្បីការពារការរីករាលដាលឆ្លងជម្ងឺក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដែលមើលទៅហាក់ដូចជាពុំអាចធានាសុវត្ថិភាពសោះឡើយ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

ជាងកាត់សក់មួយរូបនោះបានធ្វើការកាត់បំណែកឆ័ត្រប ង្កើតជាចន្លោះរន្ធសំរាប់បំពាក់ដៃ និងភ្នែករបស់នាង ដែលអាចអោយនាងប្រើប្រាស់វា ក្នុងការផ្ដល់សេវាកម្មដល់អតិថិជនដូចធម្មតា។ វិធានការការពារដ៌ចម្លែករបស់នាងក៏បូករួមបញ្ចូលនឹង ការបំពាក់ប្រើប្រាស់ស្រោមដៃរួមជាមួយផងដែរ។ តែទោះជា​យ៉ាងនេះក្តីក៏គេនៅតែបារម្មណ៏ថា ពុំមានសុវត្ថិភាពល្អនោះឡើយ៕