(ក្រុងឡុងdដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានបង្ហាញថា សម្រាប់ការប្រកួតកម្រិត Formula 1 នៃកម្មវិធីប្រណាំងរថយន្តរបស់ចក្រភពអង់គ្លេស ដែលឲ្យឈ្មោះថា British Grand Prix 2020 បានស្ថិតក្នុងភាពមិនច្បាស់លាស់នោះទេ ថាតើត្រូវបន្តធ្វើការប្រកួតទៅតាមកាលបរិច្ឆេទ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនោះ បន្ទាប់ពីវិបត្តិវីរុស COVID-19 នៅតែជាបញ្ហាចោទ។

បញ្ហាដែលបានជួបនោះ គឺវិបត្តិវីរុសឆ្លង COVID-19 ដោយកើតឡើង និងបានបង្អាក់ការប្រណាំងនៃព្រឹត្តិការណ៍ Formula 1 កម្រិតពិភពលោកចំនួន៨ រួចទៅហើយ គ្រាដែលការប្រកួតនៅទីលាន Silverstone របស់ចក្រពភអង់គ្លេស ក៏កំពុងតែត្រូវបានគណៈកម្មការធ្វើការពិភាក្សាក្នុងការស្វែងរកភាពច្បាស់លាស់ ក្នុងការបង្កើតការប្រកួតទៅតាមការគ្រោងទុក ហើយបញ្ហានេះត្រូវបានធ្វើឡើងក្រោយពេល ដែលព្រឹត្តិការណ៍វាយកូនបាល់ Wimbledon ត្រូវបានលុបចោល។

ការប្រណាំងកម្រិតពិភពលោកនៃព្រឹត្តិការណ៍ Formula 1 ដែលត្រូវបានផ្អាកទៅហើយនោះរួមមាននៅអេស្ប៉ាញ ម៉ូណាកូ អាហ្សឺបៃហ្សង់ អូស្រ្តាលី ចិន និងប្រទេសបារ៉ែន ស្របពេលការប្រណាំង Canadian Grand Prix កំពុងតែត្រូវបានស្ថិតក្នុងការរង់ចាំការសម្រេចចិត្តជាថ្មី ក្រោយពេលបញ្ចប់បុណ្យប្រចាំតំបន់នៅថ្ងៃទី១០-១២ ខែមេសា នោះនឹងត្រូវពិភាក្សាបន្ត៕