(ភ្នំពេញ)៖ ជាការពិត​ មហាជនដែលនិយមដើរកំសាន្តនាពេលរាត្រី ប្រាកដជាស្គាល់ឌីជេ Vini ច្បាស់ហើយ។ កញ្ញា មានអាជីពនេះជាច្រើនឆ្នាំមកហើយ ហើយក៏មានប្រជាប្រិយភាព ក្នុងសង្គមឌីជេផងដែរទឹកដៃចាក់ភ្លេងគួរជាទីចាប់អារម្មណ៌។ ក្រៅពីជីវិត ជាឌីជេស្រី នាពេលរាត្រី ទស្សនិកជនប្រហែលជាមិនធ្លាប់បានដឹងនោះទេ ពីប្រវត្តិជីវិតរបស់កញ្ញា ហើយថាតើ ក្នុងនាមជាឌីជេស្រី ធ្វើការងារពេលរាត្រី បានឆ្លងកាត់រឿងអ្វីខ្លះនោះ។ Vini នឹងចូលមកបង្ហាញឲ្យទស្សនិកជន បានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ មហាជនភាគច្រើនតែងតែយល់ថា ភាគច្រើននៃអ្នកប្រកបការងារជាឌីជេ ចាក់ភ្លេងនាពេលរាត្រីមានតែបុរសប៉ុណ្ណោះ ហើយភាគតិចណាស់ដែលការងារនេះ ត្រូវបានមនុស្សស្រីចាប់អារម្មណ៍ធ្វើ។ តែយ៉ាងណា ឌីជេ Vini បានប្រឡូកក្នុងសមរភូមិនេះច្រើនឆ្នាំមកហើយ ហើយក៏មានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលនាងធ្លាប់ឆ្លងកាត់ ហើយទស្សនិកជនមិនធ្លាប់បានដឹងពីមុនមកដែរ។

យ៉ាងណាមិញ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ឌីជេ Vini នឹងមកស្រាយចម្ងល់ទាំងនេះ ដល់ទស្សនិកជន។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងដដែល៕