(ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ការប្រកួតប្រដាល់ដាក់ទ្រុងទម្ងន់ស្រាលពិភពលោក UFC 249 Lightweiht Champion ត្រូវបានលុបចោលវិញ រវាងជើងខ្លាំងរុស្ស៊ី Khabib Nurmagomedov ប៉ះកីឡាករអាមេរិក Tony Ferguson ដែលជាការខកខានលើកទី៥។

តាមគ្រោងទុកនៃកាលបរិច្ឆេទដែលត្រូវប៉ះគ្នារវាងជើងខ្លាំងទាំងពីរខាងលើ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នាទីក្រុងញូវយ៉ក តែកម្មវីធីប្រដាល់កម្រិតខ្សែក្រវាត់ទម្ងន់ស្រាល Lightweiht Champion បានសម្រេចលុបចោលវិញ ដោយសារទីតាំងការប្រកួតកំពុងជួបវិបត្តិវីរុសឆ្លង COVID-19 នាទឹកដីអាមេរិក។

នេះជាលើកទី៥ ផងដែរ ដែលត្រូវបានលុបចោល សម្រាប់ការព្យាយាមប៉ះគ្នា តែក៏មិនមែនជាខកខានដូចទៅនឹងពេលមុនដែលអ្នកទាំងពីរបានផ្អាកការប្រយុទ្ធគ្នា រវាងបុរសវ័យ ៣១ឆ្នាំ Khabib សញ្ជាតិរុស្ស៊ី ប៉ះបុរសវ័យ ៣៦ឆ្នាំ Ferguson សញ្ជាតិអាមេរិក ដោយសារសុខភាពចាប់តាំងពីឆ្នាំ២០១៥មក៕