(ចិន)៖ ដើមខែមេសានេះ រូបថតមួយសន្លឹកនៃបុរសវ័យចំណាស់ ព្រមជាមួយនឹងលោកគ្រូពេទ្យមួយរូប ខណៈកំពុងនាំគ្នាសម្លឹងមើល​ទៅថ្ងៃលិចដ៏ស្រស់ស្អាតនៅឯទីក្រុងវូហាន វាបានធ្វើឲ្យបេះដូងរបស់ប្រជាជនចិនគ្រប់រូប មានភាពកក់ក្ដៅជាខ្លាំង។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្ងៃទី០២ ដើមខែមេសានេះ។

រូបថតនេះគឺលោកតាវ័យ ៨៧ឆ្នាំ ដែលមានផ្ទុកវីរុសកូវីដមួយរូបតែងតែលេងឧបករណ៌តន្រ្តីវីយូឡុង ផ្ដល់ជូនសម្រាប់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តទាំងអស់ ដែលបានជួយថែទាំលោកនាអំឡុងរយៈកាលព្យាបាលនៃជម្ងឺដ៏កាចសាហាវនេះ ក្នុងមន្ទីពេទ្យកំឡុងពេលលោកតាសំរាក់ព្យាបាល៕