(ចិន)៖ កត្តាអភិវឌ្ឍន៍ប្រទេសជាតិ និងកត្តាគ្រប់គ្រងការពារការរីករាលដាលនៃជំងឺ​ បានខ្លាចជាក្ដីព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់លោកប្រធានាធិបតីស៊ីជីងពីង ជុំវិញការកត់សម្គាល់នាអំឡុងបញ្ចប់ការត្រួតពិនិត្យនារយៈពេល ៤ ថ្ងៃមកនេះនៅឯខេត្តជឺជាំងភាគខាងកើតប្រទេសចិនកាលពីថ្ងៃពុធកន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ថ្មីៗនេះ។

នេះគឺជាការធ្វើដំណើរចេញក្រៅទីក្រុងដំបូងរបស់លោកប្រធានាធិបតីស៊ីជីងពីង ចាប់តាំងពីថ្ងៃទី១០ ខែមីនាមកម៉្លេះ។ លោកបានធ្វើដំណើរ​ទៅកាន់ទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មកំពង់ផែជាតិ នៃខេត្តជឺជាំង សម្រាប់ដំណើរការទស្សនកិច្ចទីមួយរបស់លោក។ លោកក៏បានមានប្រសាសន៌ផ្ដល់ជាមតិសំណេះសំណាល ទៅកាន់បុគ្គលិកក្រុមការងារទាំងអស់ ជាកម្លាំងចិត្តដែលសូម​ឲ្យពួកគេអាចសម្រេចបានសមិទ្ធផលដ៌ប្រសើរមួយ ក្រោយរយៈការឆ្លងកាត់ស្ថានភាពដ៏លំបាកនេះក្ដី។

កំពង់ផែនេះត្រូវបានគេឲ្យដឹងថា វាជាវិស័យឈានមុខមួយ ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងកិច្ចប្រត្តិបត្តិពង្រឹងការស្តារប្រព័ន្ធដឹកជញ្ចូន ព្រមជាមួយនឹងវិស័យឧស្សាហកម្មទូទាំងសកលលោក ដែលវាដើរតួនាទីយ៉ាងសំខាន់ទៅលើគំនិតផ្តួចផ្តើម ដូចជាវិធានការណ៍ទប់ទល់ការពារវាស់វែងរឹតបន្តឹង សម្រាប់ការផ្លាស់ទំនិញបញ្ចូនចេញទៅក្រៅប្រទេស ដែលត្រូវឆ្លងកាត់តាមរយៈផ្លូវក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ាងស្សេ បូករួមនឹងខ្សែផ្លូវក្រវ៉ាត់ទន្លេយ៉ាងស្សេ។

លោកក៏បានទៅបន្តទស្សនកិច្ចនៅឯឧស្យានជាតិ នៅខាងប៉ែកទីតាំងបញ្ចប់សង្រ្គាមមួយកន្លែង ព្រមទាំងបានចូលរួមត្រួតពិនិត្យក្រុមហ៊ុនផលិតកម្មឯកជននៅទីនោះផងដែរ។

ជាចុងក្រោយលោកប្រធានាធិបតីស៊ីជីងពីង បានឆ្ពោះទៅកាន់ទីតាំងភូមិមួយ ដែលលោកតែងធ្វើការសង្កត់ធ្ងន់លើការការពារប្រព័ន្ធអេកូឡូស៊ី រួមទាំងចុះត្រួតពិនិត្យផ្អែកលើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន នៅឯទីក្រុងហាងចូវ និងការអភិរក្សតំបន់ដីសើម ព្រមទាំងជួបសំណេះសំណាលជាមួយអ្នកស្រុកភូមិនៅទីនោះផងដែរ៕