(លីវើភូល)៖ យោងតាមការចេញផ្សាយដោយ Liverpool Echo នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ក្រុមហង្សក្រហម Liverpool បានកំពុងតែពិចារណាលើតម្លៃប្រមាណ ៣៣លានផោន ដែលស្មើនឹង ៤០លានដុល្លារចំពោះការចង់នាំយកខ្សែបម្រើប្រយុទ្ធវ័យក្មេង Milot Rashica របស់ក្លិប Werder Bremen នៃលីគ Bundesliga របស់អាល្លឺម៉ង់។

ក្លិបអង់គ្លេស Liverpool ដែលមានការដឹកនាំដោយលោក Jurgen Klopp បានធ្វើការពិភាក្សាចំពោះតម្លៃ ៣៣លានផោនទៅលើ Milot Rashica ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងលេចធ្លោនៅលីគអាល្លឺម៉ង់ ហើយនេះក៏ជាការព្យាយាមម្តងហើយម្តងទៀតរបស់លោក Klopp ក្នុងស្វែងរកកិច្ចព្រមព្រៀងនៅទីផ្សារដោះដូរនារដូវក្តៅ ហើយនេះក៏ជាការសម្រេចចំពោះអនាគតរបស់ខ្សែបម្រើ Xherdan Shaqiri នៅទឹកដី Anfield។

ខ្សែបម្រើប្រយុទ្ធវ័យ ២៣ឆ្នាំសញ្ជាតិកូសូវ៉ូ Milot Rashica បានចាប់ផ្តើមអាជីបបាល់ទាត់នៅឆ្នាំ២០១២ និងបានឡើងមកកាន់ក្រុមធំ Werder Bremen នៅឆ្នាំ២០១៨ ដោយគិតត្រឹមពេលនេះបង្ហាញខ្លួនបាន ៥៥ប្រកួត រកបាន ១៧គ្រាប់៕