(ចិន)៖ ការបិទផ្នែកសំខាន់នៃទីតាំងស្ពានដ៏ធំនៅឯទន្លេមេគង្គ «Ban Ladhan» ត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN។

ការបញ្ចប់នេះមានន័យថាវិស្វកម្មការងារស្ពានទាំង ២ ដែលត្រូវឆ្លងកាត់ទន្លេមេគង្គនៅតាមបណ្តោយផ្លូវដែក ត្រូវបានបញ្ចប់កិច្ចការដ៏សំខាន់មួយនេះរួចរាល់។ ស្ពាននោះត្រូវបានគេឲ្យដឹងថា វាលាតសន្ធឹងប្រវែងរហូត ដល់ ១៦៥២ ម៉ែត្រនិងភ្ជាប់ទៅនឹងជម្រៅបង្គោលស្ពានចំនួន ៤៤។

ចំពោះផ្លូវដំបូងបង្អស់សម្រាប់ដំណើរការទៅកាន់ប្រទេសឡាវ នឹងត្រូវធ្វើការតភ្ជាប់ជាមួយប្រព័ន្ធផ្លូវដែករបស់ប្រទេសចិន ដែលវាជាគម្រោងការផ្លូវដែកសំខាន់មួយរវាងប្រទេសចិននិងឡាវ សម្រាប់ប្រតិបត្តិការផ្តួចផ្តើមគំនិតអនុវត្តឲ្យមានខ្សែក្រវ៉ាត់ផ្លូវថ្នល់៕