(ចិន)៖ កូនខ្លាឃ្មុំផេនដាភ្លោះដ៏គួរឱ្យស្រឡាញ់មួយគូ ដែលបានកើតកាលថ្ងៃទី១៧ ខែមីនា នៅឯមជ្ឈមណ្ឌលមូលដ្ឋានស្រាវជ្រាវឆេងឌូ ស្ដីពីការចិញ្ចឹមសត្វខ្លាឃ្មុំផេនដា ក្នុងខេត្តស៊ីឈួនប្រទេសចិន។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTNF ថ្មីៗនេះ។

ចាប់តាំងពីការចាប់ផ្ដើមដំណើរការមជ្ឈមណ្ឌលសារជាថ្មីកកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ។ ក្នុងឱកាសនេះផងដែរ យើងសង្កេតឃើញថាពិតជាវត្តមានមានភ្ញៀវជាច្រើនមែន ដែលមានបំណងមកចូលរួមទស្សនានូវការចាប់កំណើតថ្មីរបស់កូនខ្លាឃ្មុំផេនដាភ្លោះ ដ៏គួរឲ្យស្រឡាញ់មួយគូនេះ។

ជាមួយគ្នានេះដែរ កូនខ្លាឃ្មុំផេនដាទាំងពីគេបានឲ្យដឹងថា ពួកគេនឹងចាប់ផ្ដើមបើកភ្នែកឡើងបន្តិចម្ដងៗ ក្រោយ ៤០ ថ្ងៃរាប់ចាប់តាំងពីរយៈពេលចាប់កំណើតទៅ។ ដោយបច្ចុប្បន្ននេះ កូនខ្លាឃ្មុំផេនដាភ្លោះទាំងពីរនឹងត្រូវចំណាយពេលច្រើន នៅក្នុងការគេងសម្រាកនៅឯទីកន្លែងចិញ្ចឹមរបស់ពួកគេ ជាមួយនឹងការផ្តល់អាហារបំប៉នជារៀងរាល់ថ្ងៃ៕