(ប្រទេសចិន)៖ ប្រទេសចិនផ្តល់ជាកិច្ចកិត្តិយសទៅកាន់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រចំនួន ១៤ រូបដែលបានទទួលមរណៈភាពនៅឯសមរភូមិជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរុករាតត្បាតនៃវីរុសជម្ងឺកូរ៉ូណា ក្នុងនាមជាទុក្ករបុគ្គល។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTNផ្សាយនាថ្ងៃសៅរ៌កន្លងទៅ។

បុគ្គលិកទទួលថែទាំសុខភាពទាំង ១៤ រូបនោះ ពួកគេបានទទួលមរណភាពនាអំឡុងពេលផ្ទុះឡើង នៃជំងឺផ្តាសាយរ៉ាំរ៉ៃកូវីដ១៩នេះ នៅឯខេត្តហ៊ូប៉ីភូមិភាគកណ្តាលប្រទេសចិន។

លោក ហិង អីងហ័រ ជាសមាជិកផ្នែកវេជ្ជសាស្ត្រមួយរូបក្នុងចំណោមនោះ ដែលបានទទួលមរណភាពបន្ទាប់ពីបម្រើការនៅឯមន្ទីរពេទ្យ "First People" ក្នុងទីក្រុងវ៉ូហានព្រមជាមួយលោកគ្រូពេទ្យចំនួនពីររូបបន្តបន្ទាប់ទៀតគឺលោក លី វិនលាង និងលោក មី ជឺម៉េង ដែលជាបុគ្គលិកនៅឯមន្ទីរពេទ្យសេនត្រលក្នុងទីក្រុងវ៉ូហាន។

ក្នុងនោះផងដែររួមមានលោក លី ដែលលោកជាវេជ្ជបណ្ឌិតវេជ្ជសាស្រ្តដំបូងដែលបានលើកឡើងអំពីសេចក្ដីប្រកាសអាសន្នស្ដីពីការផ្ទុះឡើងនៃជម្ងឺដ៏កាចសាហាវនេះមុនគេ។