(ចិន)៖ ឈិងមីងនាឆ្នាំនេះត្រូវបានគេសង្កេតឃើញថា មានការផ្អាកចំពោះសកម្មភាពការប្រារព្ធពិធីសែនផ្នូរនៅនឹងកន្លែង ស្ទើរតែទូទាំង​ប្រទេសចិនទាំងអស់ ស្ថិតក្រោមស្ថានភាពការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN​ កន្លងទៅ។​

ទន្ទឹមនឹងការផ្អាករាល់សកម្មភាពអស់ទាំងនេះក្ដី ទោះជាយ៉ាងណាក៏ដោយនៅឯទីតាំងឈាបនដ្ឋាននោះផ្ទាល់ គឺមានការជួយទទួលរៀបចំ​ជំនួសនាទីក្នុងនាមក្រុមគ្រួសារនៃសព ដោយពុំមានការគិតថ្លៃអ្វីទាំងអស់។

ទីបញ្ចុះសពមួយកន្លែងនៅឯទីក្រុងតែយានរដ្ឋធានីនៃខេត្តសានស៊ី ភូមិភាគខាងជើង នៃប្រទេសចិន បានរៀបចំផ្កាចំនួន ២០ម៉ឺនដើម និងបុគ្គលិកប្រមាណជាង ២០០នាក់ សម្រាប់ការរៀបចំនេះសរុបទាំងអស់មានចំនួនជាង ១ម៉ឺនផ្នូរ។