(មែនឆេស្ទើ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានកំពុង​តែសម្លឹងឃើញការផ្លាស់ប្តូរមួយរវាងកីឡាករឆ្នើម James Rodriquez របស់ក្លិបអធិរាជស Real Madrid ដែលគ្រោងធ្វើការផ្លាស់ប្តូរជាមួយខ្សែបម្រើ Paul Pogba ទៅកាន់អេស្ប៉ាញវិញ។

ការមើលឃើញរបស់ Man Utd ដែលមានលោក Ole ជាអ្នកចាត់ការទូទៅចំពោះខ្សែបម្រើសញ្ជាតិកូឡុំប៊ី Rodriquez ក្នុងហេតុផល​ដែលអ្នកចាត់ការទូទៅក្រុម Real លោក Zidane ក៏មិនមានបំណងរក្សាទុកខ្សែបម្រើរូបនេះក្នុងរដូវកាលបន្ទាប់ ដែលបានងាក​ទៅចាប់អារម្មណ៍រក្សាទុកលើខ្សែបម្រើកណ្តាល Martin Odegaard ដែលខ្ចីជើងទៅកាន់ Real Sociedad ទៅវិញ។

Real Madrid ក៏មានបំណងធ្វើការផ្លាស់ប្តូរមួយរវាងការយកខ្សែបម្រើ Rodriquez ជាផ្នែកមួយធ្វើឲ្យតម្លៃក្នុងទីផ្សារដោះដូរ​កីឡាកររដូវក្តៅខាងមុខធ្លាក់ចុះ។ ចំពោះខ្សែបម្រើ Pogba ដែលជាសមាជិកឈ្នះពាន World Cup ដែលលោក Zidane ធ្លាប់បានរំពឹងទុក ខណៈ Man Utd ក៏ត្រូវប្រឈមមុខជា Everton ដែលមានលោក Carlo Ancelotti ជាអ្នកចាត់ការដែលធ្លាប់ដឹកនាំក្រុមអេស្ប៉ាញ ក្នុងសម័យកាល Rodriquez លេចធ្លោរខ្លាំងដែរ៕