(ចិន)៖ ពន្លឺដ៏ត្រចះត្រចង់ត្រូវបានបំភ្លឺឡើង នាពេលកណ្តាលអធ្រាត្រ​ចែងចាំងចេញពីអគារ «ស្កាយឡាញ» នៅក្នុងទីក្រុងអ៊ូហាន កាលពីថ្ងៃពុធកន្លងទៅនេះ ដែលវាជាព្រឹត្តិការណ៌អបអរសាទរចារទុកពី សេចក្ដីក្លាហានរបស់វីរបុរសក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងការផ្ទុះឡើងនៃវីរុសជម្ងឺឆ្លងកូរ៉ូណានេះ ស្របពេលដែលទីតាំងគ្រប់មជ្ឈដ្ឋាន​នៅទីក្រុងត្រូវបានបិទទ្វារ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ផ្សាយពីយប់ថ្ងៃទិ៨កន្លងទៅ។

ទីក្រុងវូហានគឺជាទីក្រុង ដែលទទួលរងគ្រោះខ្លាំងជាងគេបំផុតនៅក្នុងប្រទេសចិន ដោយឡែកកាលពីថ្ងៃពុធកន្លងទៅនេះ ទីក្រុងវ៉ូហានក៏បានចេញសេចក្ដីប្រកាសការចាប់ផ្ដើម ស្ដីអំពីការដករឹតបន្តឹងទាក់ទងនឹងការធ្វើដំណើររបស់ប្រជាជន ដែលមានបំណងចេញដំណើរទៅក្រៅប្រទេស បន្ទាប់ពីការបិទទ្វារទីក្រុងអស់រយៈពេលជិត ១១សប្តាហ៍មក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសជម្ងឺឆ្លងកូរ៉ូណានេះ៕