(ឥណ្ឌា)៖ បុរសជនជាតិឥណ្ឌាមួយរូបបានធ្វើការផលិតឡើងនូវប្រភេទយាន្តជំនិះមួយគ្រឿង ដែលមានរាងដូចទៅនឹងមេរោគវីរុសកូរ៉ូណាដែរ។ នេះបើ​យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្មីៗនេះ។

យោងតាមសេចក្ដីរាយការណ៌បានឲ្យដឹងថា រូបលោកបង្កើតយាន្តជំនិះប្រភេទនេះឡើង ក្នុងគោលបំណងបង្កើនឱ្យមានការផ្សព្វផ្សាយ អំពីការយល់ដឹងនៃជម្ងឺនេះកាន់តែច្រើនឡើងថែមទៀត ដែលយាន្តជំនិះកង់ ៦ អាចផ្ទុកបានចំនួនមនុស្ស ១នាក់តែប៉ុណ្ណោះ ហើយត្រូវបានផលិតឡើងឲ្យមានសមត្ថភាពចរាចរណ៌ អាចធ្វើដំណើរតាមដងវិថីបានចម្ងាយ ៤០គីឡូម៉ែត្រ ព្រមជាមួយនឹងកម្លាំងម៉ាស៊ីន ១០០សេសេ។