(ភ្នំពេញ)៖ ស្របពេលសប្បុរសជន សិល្បករ សិល្បការនី រួមទាំងមន្ត្រីរាជការ ទៅតាមក្រសួងស្ថាប័ននានា បានធ្វើការបរិច្ចាគថវិកា​ផ្ទាល់ខ្លួនជាបន្តបន្ទាប់ ជួយដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ នៃការរីករាលដាល ជំងឺដ៏កាចសាហាវមួយនេះនៅកម្ពុជា​ ងាកមកតារាចម្រៀងលោក ជុំ លីណូ ក៏បានបញ្ចេញនូវបទចម្រៀងមួយបទ មានចំណងជើងថា «បេះដូងសាមគ្គីប្រឆាំងកូវីដ» ក្នុងន័យបង្ហាញពីការកោតសរសើរ ដល់សប្បុរសជនទាំងអស់ គ្រប់លំដាប់ថ្នាក់ ដែលសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ។

ជាការពិត បទចម្រៀងមួយនេះ មានអត្ថន័យនៃក្នុង ចង់បង្ហាញពី​ទំហំទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមចំណែកបរិច្ចាគថវិកា​ផ្ទាល់ខ្លួន ជួយដល់ប្រទេសជាតិ ដែលកំពុងជួបប្រទះនូវជំងឺកូវីដ១៩ ទោះបីជាតិចក្ដីច្រើនក្ដី តែទឹកចិត្តរបស់ប្រជាជនខ្មែរ ​ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាមួយគ្នានេះ​ង្ហាញពីទឹកចិត្តល្អប្រពៃ និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ដែលបង្ហាញពីការលះបង់មុនគេ ក្នុងការបរិច្ចាគថវិកា​ ជួយដល់ការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ១៩។

គួបញ្ជាក់រហូតដល់ពេលនេះនៅតែមានសប្បុរសជនបន្តបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដែរពេលថ្មីៗកន្លងទៅ សម្ដេច​តេជោ ហ៊ុន សែន ប្រកាសថាប្រាក់ទទួលពីការបរិច្ចាគសំរាប់ប្រយុទ្ធនឹងកូវីដ១៩ ពីសប្បុរសជនសរុបបានជាង១០លានដុល្លា ផងដែរ៕