(ចិន)៖ រថភ្លើងអ្នកដំណើរទៅក្រៅប្រទេសរបស់ទីក្រុងវូហាន ត្រូវបានចាប់ផ្តើមដំណើរការសាជាថ្មីម្ដងទៀត បន្ទាប់ពីទីក្រុងត្រូវបានដកការរឹតបន្តឹងពីសកម្មភាព ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាជនខ្លួន កាលពីថ្ងៃពុធកន្លងទៅនេះ។ នេះបើយោង​តាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាថ្មីៗនេះ។

នាអំឡុងម៉ោង ៦:២៥នាទីព្រឹក ខ្សែរថភ្លើងជើងទីមួយ D9301 ត្រូវបានចេញដំណើរពីស្ថានីយហានកូវ ភូមិភាគកណ្តាលប្រទេសចិន ឆ្ពោះសំដៅទៅកាន់តំបន់ក្នុងខេត្តហ៊ូប៉ី គឺតំបន់ជីងចូវ។ នាម៉ោង ៧:០៦នាទីព្រឹក មានការធ្វើដំណើរឆ្ពោះទៅកាន់គោលដៅបន្តទៀតពីខេត្តហ៊ូប៉ី ទៅកាន់តំបន់ណាននីង ស្ថិតនៅភូមិភាគខាងត្បូង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ អ្នកដំណើរសរុបប្រមាណ ២៧៥នាក់ ក៏បានបន្តការចាកចេញពីទីក្រុងវូហាន ទៅកាន់ខេត្តមួយចំនួនផ្សេងទៀត ដូចជាខេត្តសៀងហៃ និងខេត្តស៊ិនចិន រួចមកហើយ កាលពីថ្ងៃពុធកន្លងទៅនេះ ដោយក្នុងនោះមានការរួមដំណើរសរុបទាំងអស់ ៥៥,០០០នាក់៕